ព្រៃវែងៈ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពរំលោភក្មេងអាយុ១៤ឆ្នាំកំពុងដើរតាមផ្លូវខណៈកំពុងដើរត្រឡប់មកពីផ្ទះយាយវិញ ត្រូវបានជនរងគ្រោះប្តឹងប៉ូលិសឲ្យចាប់ឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។
ជនសង្ស័យខាងលើមានឈ្មោះ អាន ពុទ្រា ហៅយុត ភេទប្រុស អាយុ២១ឆ្នាំជាកម្មករបើកអាអ៉ិច បានធ្វើសកម្មភាព ចាប់ទាញដៃជនរងគ្រោះដែលកំពុងដើរចេញពីផ្ទះយាយត្រឡប់ទៅផ្ទះនោះឲ្យឡើងលើម៉ូតូជិះវាលស្រែចំណុចកើតហេតុ រួចចាប់ជនរងគ្រោះរំលោភតែម្តង៕
មតិយោបល់