ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ ពន្លះម៉ូតូសង់ ស្លាប់ម្នាក់នៅនឹងកន្លែង!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ បានបុកជាមួយម៉ូតូបណ្តាលឲ្យបុរសវ័យ៤៩ឆ្នាំម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៩ព្រឹក ​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨​ចន្លោះគីឡូម៉ែត្រ១៩០-១៩១ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើងរវាងរថយន្តក្រឡុកសុីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 3D-6618 បានបុកជាមួយនឹងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1E-1204 ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕

មតិយោបល់