ភ្នំពេញៈ នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិចិនចំនួន៨៩នាក់/ស្រី១៥នាក់ ចែកជា២ក្រុមរួមមាន៖
-ក្រុមទី១ បណ្ដេញចេញនៅវេលាម៉ោង២និង៥០នាទីរសៀល
-ក្រុមទី២ បណ្ដេញចេញនៅវេលាម៉ោង៧និង៣០នាទីយប់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសអន្តរជាតិភ្នំពេញ ដោយអនុវត្តប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៨ និងមានការចូលរួមពីខាងមន្រ្តីនគរបាលចិនអមដំណើរជាមួយផងដែរ។
ជនជាតិចិនទាំង ៨៩នាក់ខាងលើ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅអាគារខុនដូលេខ៩៧ ផ្លូវលេខ៣៣៦ កែង២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីគំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធឺណេត៕
មតិយោបល់