ព័ត៌មានជាតិ

នាទីចុងក្រោយAubameyang សម្រេចចិត្តចូលរួម Barcelonaដោយគ្មានតម្លៃខ្លួន

 

បរទេស៖ នាទីចុងក្រោយកាលពីយប់ថ្ងៃចន្ទម្សិលមិញទីបំផុតកីឡាករខ្សែប្រយុទ្ធហ្គាបុង Aubameyang គឺបានសម្រេចចិត្តក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Barcelona ហើយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនឡើយ។

កិច្ចចរចាគ្នារវាងក្លឹប Barcelona និង Arsenal បានជួបបញ្ហារាំងស្ទះពេញមួយសប្តាហ៍កន្លងមកហើយក្រោយពេលដែលរកមិនឃើញថាអ្នកណានឹងត្រូវរ៉ាប់រងប្រាក់កម្រៃ៣៤ម៉ឺនផោនរបស់កីឡាករ។

 

 

ប៉ុន្តែនៅនាទីចុងក្រោយកុងត្រាខ្ចីជើងបានប្រែទៅជាកុងត្រាថ្មីសម្រាប់កីឡាករវ័យ៣២ឆ្នាំរូបនេះផ្ទេរមកចូលរួមជាមួយនឹង Camp Nouតែម្តងដោយគ្មានតម្លៃខ្លួនឡើយ៕

មតិយោបល់