ព័ត៌មានជាតិ

រថយន្តដឹកដីបុករថយន្តហាយឡែនឌ័រ របួសមនុស្ស៥នាក់ នៅស្រុកព្រៃនប់!

ព្រះសីហនុ: នៅវេលាម៉ោង១រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០១-២០២ ភូមិភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកដីនិងរថយន្តហាយឡែនឌ័រ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យមានមនុស្សរងរបួស៥នាក់។

ជនរងគ្រោះទាំង៥នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដើម្បីដោះស្រាយបន្ត៕

មតិយោបល់