ព័ត៌មានជាតិ

បាត់ខ្លួនតាំងពីខែធ្នូ ស្រាប់តែឃើញម៉ូតូចតនៅមាត់អណ្តូង អ្វីដែលភ្ញាក់ផ្អើលនោះ ក្នុងអណ្តូងមានសព…

រតនគិរី: តាមសេចក្តីរាយការណ៍ប្រជាពលរដ្ឋ រើសចន្ទីក្នុងចម្ការ នៅម៉ោងប្រហែលម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចចម្ការចន្ទី ស្ថិតនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ម្ចាស់ចម្ការឈ្មោះ នី នៅក្រុងបានលុង ហើយបានប្រទះឃើញម៉ូតូកែច្នៃ១គ្រឿង នៅក្នុងអណ្តូងស្ថិតនៅក្នុងមាត់ អណ្តូងដែលមានជម្រៅប្រហែល២០ម៉ែត្រ ម្ចាស់ម៉តូ ឈ្មោះ ស៊ូ សៀក អាយុ៥០ឆ្នាំ ភេទប្រុស នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ក្នុងពេលមកទិញឈើ ពេលដឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយជំនាញចុះធ្វើការនៅកន្លែងកើតហេតុតែម្តង ៕

មតិយោបល់