ព័ត៌មានជាតិ

ចាប់ខ្លួនបុរសម្នាក់ តាមដីកាបង្កាប់របស់តុលាការ ពាក់ពន្ធ័នឹងករណីឃាតកម្មគិតទុកជាមុន

ភ្នំពេញៈ កម្លាំងជំនាញនគរបាលខណ្ឌ និងប៉ុស្តិ៍ បានធ្វើការស្រាវតាមដីកាបង្កាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ របស់សាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៩ត/ព្រ ដោយចៅក្រមសើបសួរឈ្មោះ សាន សុផាត ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ពីបទឃាតកម្មគិតទុកជាមុន ដែលប្រព្រឹត្តនៅចំណុចភូមិខ្យាង ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ២៨១៤ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យមានឈ្មោះ ស៊ឹម យូសុះ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះលេខ២៨១៣ ផ្លូវជាតិលេខ៥ ក្រុម៦ ភូមិក សង្កាត់ច្រាំងចំរេះទី២ (គ្មានសារធាតុញៀន)។

ចំពោះមុខ អធិការដ្ឋានបានធ្វើកំណត់បង្ហាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់