មុន មិនមែនកើតឡើងតែនៅលើផ្ទៃមុខ និងរាងកាយនោះទេ សូម្បីតែស្បែកក្បាលក៏មានដែរ។ ប្រសិនបើមានរោគមុន កើតនៅលើស្បែកក្បាល តើគួរតែធ្វើបែបណា? មិនបាច់ព្រួយបារម្ភទេ បញ្ហាមួយនេះអាចដោះស្រាយបាន ដោយប្រើប្រាស់ប្រេងដូង។
ប្រេងដូងត្រូវបានគេរកឃើញថា សម្បូរទៅដោយសាធាតុប្រឆាំងបាក់តេរី ដែលអាចព្យាបាលគ្រប់បញ្ហានៃស្បែកក្បាលទាំងអស់ កុំថាឡើយអង្គែ សក់ជ្រុះ សូម្បីតែបញ្ហាមុន ក៏អាចជួយបានដែរ។
របៀបប្រើប្រេងដូង ដើម្បីកម្ចាត់មុនលើស្បែកក្បាល
១.អ្នកគ្រាន់តែចាក់ប្រេងដូង ៤ទៅ៥ដំណក់នៅលើបាតដៃ ហើយម៉ាស្សាឲ្យសព្វពេញស្បែកក្បាល។
២.ទុកឲ្យប្រេងដូងធ្វើសកម្មភាពជ្រាបចូលស្បែកក្បាលរយៈពេល ១ម៉ោង ទើបលាងសម្អាតជាមួយសប៊ូធម្មតា។
៣.អនុវត្តបែបនេះជារៀងរាល់ពេលល្ងាចជាប្រចាំ បញ្ហាមុននឹងកម្ចាត់បន្តិចម្តងៗរហូតទាល់តែអស់៕
ដកស្រង់ពី៖ boldsky
មតិយោបល់