ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក! ប្រទះឃើញសពស្រ្តី ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ

កំពត: នៅវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច មានករណីប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ ដោយពុំដឹងមូលហេតុ។

ជនរងគ្រោះឈ្មោះ ចិន សុភី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាស្ត្រីមេម៉ាយរស់ នៅម្នាក់ឯង ដោយកូនៗទាំងអស់ ទៅធ្វើការនៅខេត្តឆ្ងាយៗអស់ទៅហើយ។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ច បានចុះទៅពិនិត្យធ្វើកោសល្យវិច័យសព បានអះអាងថា ស្ត្រីរងគ្រោះស្លាប់ដោយសារខ្យល់គ។

មូលហេតុ៖ ហូបស្រាស្រវឹង មិនហូបបាយទើប បណ្តាលឲ្យវិលមុខដួលស្លាប់នៅពេលយប់ គ្មានអ្នកណាដឹង លុះព្រឹកឡើង ទើបអ្នកភូមិប្រទះឃើញសពបង្កការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យកូនចៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់