ព័ត៌មានជាតិ

ចុម! អាវុធហត្ថឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានភេទទី៣ ម្នាក់ ពាក់ព័ន្ធគ្រឿងញៀន!

ភ្នំពេញ: ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ពន្ធ័គ្រឿងញៀន រួម និងដកហូតបានក្រាមពណ៌សថ្លា ១២កញ្ចប់(ប្រភេទម៉ាទឹកកក)។

ជនសង្ស័យប្រុសស្រីទាំង ៣នាក់ នេះ មាន៖

១/ ឈ្មោះ សុខ ណារ៉ូ ភេទប្រុស អាយុ ២៥ឆ្នាំ
២/ ឈ្មោះ សុខ ណារាជ ភេទប្រុស(ភេទទី៣) អាយុ ២៦ឆ្នាំ
៣/ ឈ្មោះ សុខ ណារ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ
ពួកគេទាំង ០៣នាក់ នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ឃាត់ខ្លួនបាន នៅចំណុច បន្ទប់ជួលលេខF19 E1 ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់