កំពង់ធំៈ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដឹងកើតហេតុម៉ោង ៦និង០០នាទីព្រឹក ចំណុចស្រះទឹកក្រោយផ្ទះជនរងគ្រោះចម្ងាយប្រហែល ១០០ម៉ែត្រ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក បានប្រទះឃើញសាកសពស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ ៣០ឆ្នាំ នៅភូមិកើតហេតុមុខរបរគ្រូពេទ្យឯកជន ត្រូវបានជនសង្ស័យកាប់និងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងកខាងឆ្វេង បណ្តាលឲ្យស្លាប់ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ
-ប្តីឈ្មោះ ធល ធារិទ្ធ អាយុ ៣០ឆ្នាំ
-មានកូន ៣នាក់ស្រីម្នាក់។
ករណីនេះកម្លាំងជំនាញបានស្រាវជ្រាវរហូតដល់ម៉ោង ២និង០០នាទីរសៀល ជនសង្ស័យជាប្តីបានសារភាពថា ខ្លួនពិតបានកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន កំពុងចងក្រងសំណុំរឿងតាមនីតិវិធី។
មូលហេតុ៖ ជម្លោះប្តីប្រពន្ធ៕
មតិយោបល់