កណ្តាលៈ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី នៅត្រង់ចំណុចភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ត្រីសង្ស័យម្នាក់ ត្រូវបានពលរដ្ឋ ចាប់ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ពាក់ព័ន្ធនឹងករណីបន្លំលួច។
ជនរងគ្រោះឈ្មោះ លី គន្ធី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ជនសង្ស័យឈ្មោះ អឿន ណាន ភេទស្រីអាយុ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
វត្ថុតាងដកហូតបានរួមមាន៖ ១-បារីម៉ាក (MEVIUS) ម៉ាយសាវេនចំនួន០៩សុង (បើគិតជាទឹកប្រាក់ ៤៩៥,០០០រៀល ) ២-កាបូបស្ពាយចំនួន០១ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កន្លងមកឈ្មោះ អឿន ណាន បានប្រព្រឹត្ត អំពើលួចយកបារីរបស់ឈ្មោះលី គន្ធី ជាច្រើនលើកមកហើយ ។ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី ជនសង្ស័យបានមកទិញនំនៅផ្ទះរបស់ជនរងគ្រោះ ហើយបន្លំលួចបារីម៉ាកម៉ាយសាវេនបានចំនួន០៦សុង យកទៅលក់ឲ្យគេបន្ត។ ចំណែកឈ្មោះ លី គន្ធី មានការសង្ស័យ ដោយបាត់បារីម៉ាកម៉ាយសាវេន ជាញឹកញាប់ក៏ឆែកកាម៉េរាសុវត្ថិភាពមើលឃើញសកម្មភាពរបស់ ឈ្មោះ អឿន ណាន លួចយកបារីម៉ាកម៉ាយសា
វេនរបស់ខ្លួនជាច្រើនលើក ។ លុះមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៧និង០០នាទី ម្ចាស់ឈ្មោះ លី គន្ធី កំពុងតែលក់ដូរគ្រឿងចាប់ហួយនៅផ្ទះរបស់ខ្លូន ស្រាប់តែឈ្មោះ អឿន ណាន បានជិះម៉ូតូឌុបកូនស្រី មកដល់ផ្ទះឈ្មោះលី គន្ធី ហើយធ្វើជាទិញនំ និងបន្លំលួចយកបារីម៉ាកម៉ាយសាវេនដាក់ ក្នុងចង្កេះខោ និងកាបូបស្ពាយបានបារីចំនួន០៩សុង ។ ពេលនោះម្ចាស់ទំនិញឈ្មោះ លី គន្ធី បានចាប់ឈ្មោះ អឿន ណាន ឆែកឃើញបារីរបស់ខ្លួន ដែលត្រូវឈ្មោះ អឿន ណាន លួចដូចនេះ ក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកតាមាក់ និងដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា៖ ខ្លួនចូលលួចបារីនៅផ្ទះជនរងគ្រោះ បានចំនួន៨លើកមកហើយ ។ ចំណែកឯជនរងគ្រោះ អះអាងថា៖ រយៈពេលតែ៩ថ្ងៃ ឆែកកាមម៉េរាសុវត្ថិភាព ឃើញជនសង្ស័យលួចបារីអស់ចំនួន៥៩សុង គិតជាទឹកប្រាក់មានចំនួន៣លានរៀល ។ ករណីនេះ សមត្ថកិច្ចបានបន្តអនុវត្តតាមនីតិវិធី ៕
មតិយោបល់