ព័ត៌មានជាតិ

រថយន្តហ៊ីណូបើកវ៉ាជែង បុកម៉ូតូស្លាប់ម្នាក់នៅនឹងកន្លែង!

ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង។
កើតហេតុថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ នៅផ្លូវក្រាលបេតុង ត្រង់ចំណុចលូលៀវ ស្ថិតនៅភូមិកំពង់ចន្លុះកើត ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

រថយន្តម៉ាកហ៊ីណូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3D-5377 បើកបរដោយ ឈ្មោះ កើត សុភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិសាម៉ ឃុំខ្សែត ស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង បានជែងរថយន្តមួយគ្រឿងផ្សេងទៀត តែជែងមិនផុតក៏បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1E-5530 ជិះដោយឈ្មោះ ស៊ូ សុខ ភេទប្រុស អាយុ៧៤ឆ្នាំ នៅភូមិទួលដំបង ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរឈ្មោះសុខ រចនា ភេទស្រី អាយុ៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(ស្លាប់នៅកន្លែងកើតហេតុ)៕

មតិយោបល់