ព័ត៌មានជាតិ

iPhone 5C ស៊ីដាច់ Galaxy S4 នៅ​ឥណ្ឌា​

​ឥណ្ឌា៖នៅមុននេះ មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា ក្រុមហ៊ុន Apple បាន​បញ្ជា​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់ផ្គង់​របស់​ខ្លួន​ឲ្យ​កាត់បន្ថយ​ការផលិត iPhone 5C ព្រោះតែ​តម្រូវការ​ទាប ហើយ​ឲ្យ​បង្កើត​ការផលិត iPhone 5S វិញ​។​

​គ្រប់​គ្នា​បាន​មើលឃើញថា ទីផ្សារ iPhone 5C ហាក់ដូចជា​បរាជ័យ ខណៈពេលដែល Apple សាទរ​ទៅលើ​ភាគ​ជោគជ័យ​នៃ iPhone 5S​។ ប៉ុន្តែ​បើ​តាម​ការ​ព័ត៌មាន​ថ្មី​ចុងក្រោយ​បាន​បញ្ជាក់ថា iPhone 5C មិន​អន់​នោះ​ទេ​នៅលើ​ទីផ្សារ​ប្រទេស​ឥណ្ឌា​។​
green-iphone5c
​យោង​តាម​ព័ត៌មាន​ក្នុងស្រុក​បាន​បញ្ជាក់ថា នៅពេលនេះ iPhone 5C លក់​អស់​ពី​ស្ដុក ពោល​គឺ​លក់​បាន​ច្រើនជាង Galaxy S4 របស់​ក្រុមហ៊ុន Samsung ថែម​ទៀត​។ គ្រប់​ហាង​លក់រាយ​ទាំងអស់​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ផ្ដល់​ព័ត៌មាន​ថា ពួកគេ​បាន​លក់ iPhone 5C អស់​ពី​ស្ដុក បើទោះបីជា​ប្រើ​ពេលវេលា​យូរ​បន្ដិច​ក្ដី ខណៈពេលដែល Samsung Galaxy S4 នៅសល់​ក្នុង​ស្ដុក​នៅឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា របាយការណ៍​ថ្មី​នេះ មិន​បាន​បញ្ជាក់ថា iPhone 5S និង iPhone 5C លក់​បាន​ប៉ុន្មាន​គ្រឿង​នោះ​ទេ​នៅក្នុង​ប្រទេស​ឥណ្ឌា​៕​

មតិយោបល់