ព័ត៌មានជាតិ

បុរសម្នាក់ បើករថយន្តទៅបុក​ដើមត្នោត បណ្ដាលឲ្យស្លាប់ភ្លាមៗ

សៀមរាប​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយយុវជន​ម្នាក់​បើករថយន្ត​បុក​ដើមត្នោត បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ហេតុការណ៍នេះ បានកើតទ្បើងនៅវេលា​ម៉ោង​ ៤ និង​២០​នាទីល្ងាច​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវលំ​ភូមិ​ច្រនៀង ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

ប្រភពពីសមត្ថកិច្ច ​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-1257 បើក​ដោយ​ឈ្មោះ តឹ​ម ដូ​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិក ឃុំ​ចុងកាល់ ស្រុ​ចុងកាល់ ខេត្ត​ឧត្ដ​មានជ័យ​។​

​បច្ចុប្បន្ន​សពជនរងគ្រោះ ​ត្រូ​វបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯរថយន្តវិញ​​ រងការ​ខូចខាត​យ៉ាងដំណំ​៕

មតិយោបល់