សារព័ត៌មាន Mirror បានផ្សព្វផ្សាយ កាលពីថ្មីៗនេះថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានបញ្ជាឱ្យប្រហារ ជីវិតរដ្ឋមន្ដ្រីសន្ដិសុខសាធារណៈកូរ៉េ ខាងជើងដោយដុតនឹងភ្លើង ដោយសារ តែរដ្ឋមន្ដ្រីរូបនេះបានជាប់ទាក់ទងជាមួយ លោកចាង ស៊ុងទិច ឪពុកមាថ្លៃរបស់ មេដឹកនាំគីម ជុងអ៊ុនដែលបានរៀប គម្រោងការក្បត់ហើយដែលត្រូវផ្ដន្ទា ទោសដោយប្រហារជីវិតនោះ ។
ប្រភពដដែលបន្ដទៀតថា ចាប់តាំង ពីឡើងស្នងតំណែងឪពុកដែលស្លាប់ទៅ កាលពីជាង៣ឆ្នាំមុន លោកគីម ជុងអ៊ុន បានកាត់ទោសប្រហារជីវិតយ៉ាងហោច ណាស់១២នាក់ ដោយសារតែអ្នកទាំង នោះត្រូវលោកគីម ជុងអ៊ុនយល់ឃើញ ថា គំរាមកំហែងគ្រួសារត្រកូលគីម ឬ ជាអ្នកមានផែនការក្បត់ជាដើម ។
ការផ្សាយរបស់ Mirror បានបន្ដទៀត ថា លោក O Sang-hon អនុប្រធានសន្ដិ សុខសាធារណៈកូរ៉េខាងជើងត្រូវបញ្ជាពី លោកគីម ជុងអ៊ុនឱ្យនាំទៅប្រហារជីវិត ដោយដុតនឹងភ្លើង ហើយបន្ទាប់ពីការ ស្លាប់ សាកសពមន្ដ្រីរូបនេះត្រូវយកទៅ ឱ្យធ្វើជាចំណីសត្វ៕
ព័ត៌មានជាតិ
មតិយោបល់