ព័ត៌មានជាតិ

ករណីឃាតកម្មបុរសម្នាក់ ត្រូវជនសង្ស័យវាយនឹងដំបងស្លាប់ក្នុងចម្ការ

តាកែវៈ ឃាតកម្ម(អំពើលួចមានស្ថានទំងន់ទោស) នៅថ្ងៃអាទិត្យ១២រោច ខែអាសាឍ ឆ្នាំជូត ទោ ស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១និង២០នាទី ក្រុមសមត្ថកិច្ចបានទទួលពត៌មានពីប្រជាពលរដ្ឋថា មានកើតករណីមនុស្សស្លាប់នៅចំណុចចម្ការរបស់ឈ្មោះ យីវ ស៊ាង ភេទស្រី អាយុ ៧៤ឆ្នាំ មានទីលំនៅភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្រោយទទួលពត៌មានភ្លាម សមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយពេលនោះ ក៏បានស្គាល់អត្តសញ្ញាណរបស់ជនរងគ្រោះគឺឈ្មោះ សេន ហ៊ាង ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ ហើយសាកសពនេះមានរបួសស្នាម ៣កន្លែង៖
– បែកលលារផ្នែកខាងឆ្វង
-ស្នាមបែកក្បាលពីខាងលើផ្នែកខាងស្តាំ+ឆ្វេង
-ជាំកពីខាងក្រោយ ផ្នែកខាងឆ្វេង
ពាក់ព័ន្ធករណីខាងលើនេះ គឺបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយដោយដំបង បណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត។ ក្នុងនោះជនសង្ស័យក៏បាន យកម៉ូតូរបស់ជនរងគ្រោះ ១គ្រឿងទៀត ដោយម៉ូតូនេះម៉ាកC 125 ពណ៌ខ្មៅ ស៊េរី2012។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់