ព័ត៌មានជាតិ

រថយន្តលុចស៊ីស បើកប៉ះជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួស

ព្រៃវែងៈ នៅវេលាម៉ោង ១២ និង៤០ នាទីថ្ងៃត្រង់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្ដនិងម៉ូតូ បើកច្រាស់ទិសគ្នា នៅចំណុចផ្លូវបំបែកជាបី កែងផ្ទះលោករិទ្ធផ្លូវជាតិលេខ១១ ភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

ហេតុការណ៍នេះ បណ្ដាលឲ្យរងរបួសបុរសម្នាក់។

ដំណើររឿង៖ មុនកើតហេតុ គេឃើញរថយន្តម៉ាកលុចស៊ីស 300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-4437 ធ្វើដំណើរពីលិចទ្បើងផ្លូវជាតិ បើកបរដោយឈ្មោះ អ៊ុក សាវី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង បានប៉ះជាមួយម៉ូតូធ្វើដំណើរពីជើងទៅត្បូង ម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វ៉េង តុលា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃអង្គុញ ឃុំព្រៃកណ្ដៀង ស្រុកពាមរ៍ ខេត្តព្រៃវែង រងរបួសក្បាលផ្នែកខាងស្ដាំ (គ្មានម៉ួកសុវត្ថិភាព)។

ភ្លាមៗ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកព្រៃវែង ចំណែករថយន្ដ និងម៉ូតូ សមត្ថកិច្ច បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់