សម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខ ដែលឆក់យកជីវិតមនុស្សមិនតិចនោះទេ ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ មូលហេតុចម្បង ដែលបណ្តោលឲ្យសម្ពាធឈាមឡើងខ្ពស់ គឺការរស់នៅសុខស្រួលពេក មិនដែលធ្វើលំហាត់ប្រាណ និងការទទួលទានអាហារសម្បូរខ្លាញ់ជាដើម។
បើទោះបីជាបញ្ហាសម្ពាធឈាមឡើងខ្ពស់ មានគ្រោះថ្នាក់ខ្លាំងយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយដោយខ្លួនឯងបាន ដោយប្រើវិធីធម្មជាតិងាយៗប៉ុណ្ណោះ។
ខ្ទឹមស
ខ្ទឹមស គឺជាមធ្យាបាយដ៏ល្អបំផុតសម្រាប់ព្យាបាលជងឺសម្ពាធឈាមឡើងខ្ពស់។ ខ្ទឹមសមានប្រសិទ្ធភាពប្រឆាំងការបញ្ចុះទឹកនោម មានន័យថា វាអាចជួយជំរុញឲ្យតម្រងនោមកម្ចាត់ជាតិកាល់ស្យូម ដើម្បីកាត់បន្ថយសម្ពាធឈាម។ ហេតុនេះ អ្នកគួរតែដាក់ខ្ទឹមស មួយ ឬពីរកម្ពឹស ទៅក្នុងរបបអាហារជាប្រចាំ។
ប៉េងប៉ោះ
ប៉េងប៉ោះ មិនត្រឹមតែមានផ្ទុកសារធាតុចាំបាច់ដូចជាវីតាមីន E ប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកសារធាតុ លីកូពីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពារការបង្កើតអាស៊ីតខ្លាញ់នៅក្នុងសរសៃឈាម ដែលជាមូលហេតុនាំឲ្យកើតជំងឺលើសឈាម។ ដើម្បីទទួលបានអត្ថប្រយោជន៍ អ្នកអាចទទួលទានទឹកប៉េងប៉ោះ ឬបរិភោគប៉េងប៉ោះឆៅក៏បានដែរ។
ចេក
ចេក គឺជាផ្លែឈើមួយប្រភេទដែលអាចជួយបន្ថយសម្ពាធឈាម ដោយធម្មជាតិ ដោយសារតែវាមានផ្ទុកសារធាតុរ៉ែសំខាន់ៗ និងសូដ្យូមជាច្រើន ដែលអាចជួយឲ្យតម្រងនោមដំណើរការបានល្អ។ អ្នកអាចបរិភោគចេក សម្រាប់អាហារពេលព្រឹក និងក្រោយពេលធ្វើលំហាត់ប្រាណ។
កាត់បន្ថយការទទួលទានអំបិល
ការកាត់បន្ថយ ការទទួលទានអំបិល គឺជាវិធីសាស្ត្រមួយទៀត ក្នុងការដោះស្រាយបញ្ហាសម្ពាធឈាមឡើងខ្ពស់។ មិនតែប៉ុណ្ណោះ អ្នកក៏គួរតែកាត់បន្ថយអាហារកែច្នៃ ផងដែរ ព្រោះអាហារទាំងនេះសម្បូរអំបិលច្រើនបំផុត។
ទទួលទានទឹកឲ្យបានច្រើន
ការរក្សាជាតិទឹកនៅក្នុងខ្លួនឲ្យបានគ្រប់គ្រាន់ ក៏ជាវិធីសាស្ត្រមួយ ក្នុងការកាត់បន្ថយបញ្ហាសម្ពាធឈាម ផងដែរ។ ទឹកអាចជួយកម្ចាត់អំបិលចេញពីរាងកាយ ដូច្នេះសម្ពាធឈាមឡើងខ្ពស់ត្រូវបានទប់ស្កាត់៕
ដកស្រង់ពី៖ soha
មតិយោបល់