ព័ត៌មានសុខភាព

ស្មានមិនដល់ឡើយ! ពន្លឺព្រះអាទិត្យអាចសម្លាប់មនុស្សបាន

ការស្រាវជ្រាវបានរកឃើញថា អ្នកដែលធ្វើការ ឬនៅក្រោមពន្លឺថ្ងៃយូរពេក អាចបណ្តោលឲ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ រំខានដល់សរសៃប្រសាទកណ្តោល ខ្វះជាតិទឹកដោយសារតែបែកញើសច្រើន។

ក្នុងករណីមួយចំនួន អាចបណ្តោលឲ្យចង្វាក់បេះដូងកើនឡើង ដកដង្ហើមញាប់ ញ័រទ្រូង វិលមុខ ឈឺក្បាល ដួលសន្លប់ រលាកស្បែក…ជាដើម។ ប៉ុន្តែប្រសិនបើធ្ងន់ធ្ងរ អាចប្រឈមនឹងជំងឺមហារីកស្បែក និងដាច់សរសៃឈាមខួរក្បាល ជាពិសេសសម្រាប់កុមារៗ និងមនុស្សវ័យចំណាស់ គួរប្រុងប្រយ័ត្ន។

ដើម្បីបង្ការផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ អ្នកគួរតែជៀសវាងនៅក្រោមកម្តៅថ្ងៃយូរពេក ជាពិសសេសចាប់ពីម៉ោង ១១ រហូតដល់ម៉ោង ៣រសៀល ព្រោះកម្តៅមានកម្រិតខ្ពស់ណាស់។ ប្រសិនបើអ្នកចេញទៅក្រៅ គួរតែពាក់អាវឲ្យជិតៗ ពាក់មួក ឬបាំងឆ័ត្រ…។

ចំពោះអ្នកដែលកើតជំងឺទឹកនោមផ្អែម និងលើសឈាម ក៏ត្រូវតែមានការប្រុងប្រយ័ត្នដែរ ដោយសារតែកម្តៅថ្ងៃជំរុញឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយនាំឲ្យរកជំងឺដាច់សរសៃឈាមខួរក្បាលស្លាប់បាន៕

ដកស្រង់ពី៖ soha

មតិយោបល់