ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីវ័យចំណាស់ម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កោះកុង: តាមសមត្ថកិច្ច បានឲ្យដឹងថា មានករណីស្ត្រីម្នាក់ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង។

ជនរងគ្រោះឈ្មោះ អ៊ិន អន ភេទស្រី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ជាមនុស្សដែលមានសតិមិនគ្រប់។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានសហការជាមួយគ្រូពេទ្យភូមិ អាជ្ញាធរភូមិ-ឃុំ ចុះពិនិត្យសាកសពជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់នោះទេ ទើបប្រគល់សពជូនក្រុមគ្រួសារ សាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់