Samsung ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេ ដែលកាលពីថ្មីៗនេះ បានប្រកាសបង្ហាញ Tablet ដំបូងរបស់ខ្លួនដែលអាចប្រើប្រាស់នូវប្រព័ន្ធដំណើរការពីរគឺ Windows 8 និង Android 4.2.2 Jelly Bean។
កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមហ៊ុន Samsung បានប្រកាសនៅក្នុងវេទិកាមួយនាទីក្រុងឡុងដ៏ ថា Tablet ម៉ូដែល ATIV Q ជា Tablet ដំបូងដែលអាចប្រើប្រាស់នូវប្រព័ន្ធដំណើរការពីរគឺ Windows 8 និង Android។
ATIV Qមានអេក្រង់ទំហំ ១៣.៣អ៊ីង ប្រភេទ qHD ប្រើប្រាស់ CPU ប្រភេទ Intel Core i5 មាន RAM ទំហំ 4GB។
គួរបញ្ជាក់ផងដែរថា Tablet មួយនេះ នៅមិនទាន់ដឹងពីកាលបរិច្ឆេទនៃការចេញលក់នោះទេ ហើយតម្លៃក៏មិនទាន់ដឹងដែរ៕
មតិយោបល់