សៀមរាបៈ ករណីអគ្គិភ័យមួយ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅវេលាម៉ោង១២ និង៥៥នាទីថ្ងៃត្រង់ថ្ងៃទី១៤ខែមេសា ឆ្នាំ ២០១៨ ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង-ខេត្តសៀមរាប។
ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះ សូរ សំអាន ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ វ ព្រុក មុខរបរលក់ដូរ រស់នៅភូមិកើត។
តាមសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះ១ ខ្នងអស់ទាំងស្រុង ដែលមានទំហំ៩x១៣ម៉ែត្រ ប្រភេទឈើលើថ្មក្រោម។
ករណីនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ដោយហេតុការណ៍នេះ បានប្រើរថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍អស់ចំនួន៦ គ្រឿង ក្នុងនោះមាន៖
-រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន២ គ្រឿង
-រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត ចំនួន ២ គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពការពារបេតិកភណ្ឌចំនួន ១ គ្រឿង ។
-រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្តចំនួន ១ គ្រឿង៕
មតិយោបល់