ឈីលី៖ខ្សែការពារ Marko Biskupovic បានបាក់ជើងឆ្វេង ដែលជាសម្រែកមួយដ៏អាក្រក់បំផុត ក្នុងពិភពបាល់ទាត់។
កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្លិប Santiago Wanderers បានរងការបំបាក់ពីក្លិប Universidad Catolica ក្នុងលទ្ធផល ២- ០ ក្នុងលីករបស់ ប្រទេសឈីលី ប៉ុន្តែតម្លៃនៃការឈ្នះនេះ វាហាក់ដូចជាមានតម្លៃតិចតូចណាស់ ខណៈដែល ខ្សែការពាររបស់ខ្លួន កីឡាករ Marko Biskupovic បែរជាបាក់ជើងឆ្វេង ដែលមើលទៅគួរឲ្យរន្ធត់ខ្លាំងណាស់ ។ ហេតុការណ៍ដ៏អាក្រក់នេះដែរ បានកើតឡើង នៅនាទី ២៤ ហើយត្រូវបានគេបញ្ចូនទៅកាន់បន្ទីរពេទ្យភា្លមៗ តាមឧទ្ធម្ភាចក្រ។
ដើមទងដែលធ្វើឲ្យខ្សែការពារ ក្លិប Universidad Catolica បាក់ជើងដ៏គួរឲ្យរន្ធត់ ដោយសារតែកីឡារខ្សែប្រយុទ្ធ Marcos Pol របស់ក្លិប Wanderers អាតាក់ ឬទាត់ពីក្រោយ ក៏ធ្វើឲ្យ Marko Biskupovic បាក់ជើងតែម្តង។
បើតាមប្រភពព័តមានក្នុងស្រុកចុះផ្សាយឲ្យដឹងថា យ៉ាងហោចណាស់ Marko Biskupovic ត្រូវការរយៈពេល ៤ ខែដើម្បីព្យាបាលនឹងវិល មកហ្វឹកហាត់វិញ ។
គួរបញ្ជាក់ផងដែរថាកីឡាករ Marko Biskupovic វ័យ ២៤ ឆ្នាំ ធ្លាប់បានបង្ហាញខ្លួនលើប្រកួតឈុតធំៗ របស់ឈីលី បាន ២ ដង ហើយក៏ជាខ្សែការពារដ៏សំខាន់ របស់ក្លិប Universidad Catolica ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់