កណ្ដាលៈ កាលពីវេលាម៉ោង៨ និង៤៥នាទីថ្ងៃទី១៥ ខែមេសាឆ្នាំ ២០១៨ មានករណីផ្ទុះសេខ្សែភ្លើងមួយកន្លែង បណ្ដាលឲ្យមនុស្ស ២នាក់របួសស្រាល ក្នុងនោះមានក្មេងស្រីម្នាក់ ដែលហេតុការណ៍នេះ បានកើតទ្បើងនៅរោងជាងខាងក្រោយការ៉ាសសាំង TELA ចំណុចភូមិជយ័ជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះទី១.ឈ្មោះ នៅ ស្រីស ភេទស្រី អាយុ ១៣ឆ្នាំ របួសស្រាល និងទី២ ឈ្មោះ ស៊យ នៅ ភេទប្រុស អាយុ៤៥ឆ្នាំ របួសស្រាល អ្នកទាំង ២នាក់ ស្នាក់នៅកន្លែងកើតហេតុ។
សម្ភារខូចខាត រួមមាន៖ ឆេះរោលរោងដាក់អីវ៉ាន់អស់ប្រហែល១៥ភាគរយ ហើយហេតុការណ៍នេះ បានប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន ៣បំពង់ ទ្បានទឹកអស់ ១គ្រឿង និងប្រើរយៈពេល ៣០នាទី ទើបរលត់ជាស្ថាពរ៕
មតិយោបល់