ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក នឹងឈរនៅក្នុងប្រទេសស៊ីរី រហូតទាល់តែសម្រេចគោលដៅ

អាមេរិកៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយថា អាមេរិក នឹងមិនដកកងទ័ពរបស់ពួកគេចេញពីប្រទេសស៊ីរីឡើយ រហូតទាល់តែគោលដៅរបស់ខ្លួន ត្រូវបានសម្រេច។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

លោកស្រី Haley បានបន្ថែមថា គោលបំណងចម្បងបីរបស់អាមេរិក គឺត្រូវប្រាកដថា អាវុធគីមីមិនត្រូវបានប្រើ ដែលបង្កឲ្យមានហានិភ័យដល់ផលប្រយោជន៍អាមេរិកនោះទេ ហើយរដ្ឋអ៊ិស្លាមអ៊ីរ៉ាក់ និងឡេវ៉េន ត្រូវតែបរាជ័យនូវអ្វីដែលពួកគេកំពុងធ្វើនាពេលបច្ចុប្បន្ន»។

ដោយលោកស្រី Haley បានបញ្ជាក់ថា «ទាំងនេះ គឺជាគោលដៅរបស់អាមេរិក ដើម្បីមើលកងទ័ពខ្លួន មុននឹងត្រូវដកឲ្យត្រលប់មកប្រទេសវិញ ប៉ុន្តែអាមេរិកក៏មិនចាកចេញភ្លាមដែរ រហូតទាល់តែប្រាកដថា ពិតជាបានសម្រេចនូវគោលដៅទាំងនោះមែន៕

មតិយោបល់