ព័ត៌មានជាតិ

កម្លាំងជលផល ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកអង្គស្នួល

កណ្តាលៈ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល បានចុះបង្ក្រាបបទល្មើសជលផលចំនួន២ករណី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦​ ត្រង់ចំណុចកោះទុង ភូមិ៤ ឃុំប្រាសាទ និងជ្រម៥ ភូមិលេខ១-២ ឃុំប្រាសាទ ស្រុកអង្គស្នួល។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងជលផលរឹបអូសយកបាន ស្បៃមុង៨៥មាត់លូ របាំងព្រួលស្បៃមុងប្រវែង៧០៥០ម៉ែត្រ បង្គោលឫស្សីចំនួន៣០៧៥ដើម និងកូនត្រីចំរុះចំនួន១៤៥គីឡូក្រាម។ ហើយសមាសភាពដែលចូលរួមមាន ផ្នែករដ្ឋបាលជលផលបាសាក់ម្នាក់ សង្កាត់ស្អាង៣នាក់ មន្រ្តីខណ្ឌម្នាក់ សារព័ត៌២នាក់ កម្មករ៧នាក់ មធ្យោបាយស៊ីខេ១គ្រឿង និងទូកស្មាច់ចំនួន២គ្រឿង។

មន្ត្រីជលផលបានឲ្យដឹងថា នៅពេលសមត្ថកិច្ចកំពុងធ្វើការបង្ក្រាប មានប្រជាពលរដ្ឋប្រហែល១០ទូកមកសួរនាំ និងសំណូមពរដល់សមត្ថកិច្ច
ព្រោះនៅស្រុករបស់គាត់ទឹកលិច៦ខែ និងគោក៦ខែ ក្នុងនោះសមត្ថកិច្ចក៏បានពន្យល់ណែនាំដល់ប្រជាពលរដ្ឋពីច្បាប់ជលផល និងប្រាប់ឲ្យប្រជាពលរដ្ឋទាំងនោះទៅលំនៅស្ថានវិញ។

បន្ទាប់ពីរឹបអូសបានភ្លាមៗ សមត្ថកិច្ចបានចាក់លែងកូនត្រីចម្រុះចំនួន១៤៥គីឡូក្រាមទៅក្នុងទឹកវិញ និងបំផ្លាញសម្ភារៈទាំងឡាយចោលផងដែរ៕

បង្ក្រាបបទល្មើសនេសាទបង្ក្រាបបទល្មើសនេសាទបង្ក្រាបបទល្មើសនេសាទបង្ក្រាបបទល្មើសនេសាទ

https://youtu.be/xQoWbuB_eb0

មតិយោបល់