ព័ត៌មានជាតិ

ខឹងគេឃាត់មិនឲ្យវាយប្រពន្ធ ក៏កើតជាគំនុំសងសឹក មានអីខ្នោះបានសម្រេច

តាកែវៈ ករណីហិង្សាដោយចេតនា បុរសម្នាក់ បានយកយកច្រវាក់ដែកទៅវាយលើបុរសម្នាក់ទៀត ឲ្យរងរបួសយ៉ាងដំណំ ដែលកើតហេតុ កាលពីវេលាម៉ោង ៦ និង៤០នាទីល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះរបស់ឈ្មោះយួង អឿង ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់។

ជនសង្ស័យឈ្មោះ អឹង សុភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអង្គតាចាន់ ឃុំលាយបូរ ស្រុកត្រាំកក់ បានយកច្រវាក់ដែក វាយទៅលើឈ្មោះ ជា ភាក់ ភេទប្រុស អាយុ៣០ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្ដាលឲ្យបែកក្បាលពីក្រោយចំនួនពីរកន្លែង។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីហិង្សានេះ ដោយសារឈ្មោះ អឹង សុភា ខឹងឈ្មោះ ជា ភាក់ បានចូលទៅជួយឃាត់ខ្លួន កុំឲ្យវាយប្រពន្ធ។

ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ លុះដល់វេលាម៉ោង ៣រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង៕

មតិយោបល់