ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ១១និង ៤០នាទីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងប្រជាការពារភូមិ ធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុមសរុបចំនួន ១៥នាក់ ពាក់ព័ន្ធនឹងករណីបង្កហិង្សាដាក់គ្នា នៅត្រង់ចំណុចលើផ្លួវជាតិលេខ៦៨ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្រុមបង្កទី១មានគ្នា៩នាក់៖
ទី១.ឈ្មោះ ពែង រដ្ឋា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគីរីមង្គល (ជនបង្ក) ។
ទី២.ឈ្មោះបិន ឆុយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរស្មាច់។
ទី៣.ឈ្មោះ តៅ រដ្ឋា ហៅពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូរស្មាច់។
ទី៤.ឈ្មោះ ចាប ម៉ុងហេង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិគីរីមង្គល។
ទី៥.ឈ្មោះខុម សុខុន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិគីរីមង្គល។
ទី៦.ឈ្មោះហង្ស រតនា ភេទប្រុស អាយ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរស្មាច់។
ទី៧.ឈ្មោះ អ៊ុល រដ្ឋា ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិចំការចេក។
ទី៨.ឈ្មោះ គង់ សុឃាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមជ្រៃ ។
និងទី៩.ឈ្មោះអីត លីហួ ភេទ ប្រុស អាយ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ចំការចេក។
ចំណែកក្រុមទី២ មានគ្នាចំនួន ៦នាក់៖
ទី១.ឈ្មោះ មាស រ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ អភិវឍ្ឍន៍ ។
ទី២. ឈ្មោះវិត រៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគីរីមង្គល។
ទី៣.ឈ្មោះ មាស យាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរស្មាច់។
ទី៤.ឈ្មោះភិន សុភក្ភ្រ័ ភេទ ប្រុស អាយុ២១ឆ្នាំមុខរបរកម្មករ រស់នៅភូមិអូរស្មាច់។
ទី៥.ឈ្មោះឡៃ សុភាព ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករ រស់នៅភូមិអូរស្មាច់។
និងទី៦.ឈ្មោះ ពៅ សារឿន ភេទ ប្រុស អាយុ16ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគីរីមង្គល
វត្ថុតាងដកហូតរួមមាន៖ ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន១។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំងពីរក្រុម ត្រូវបាននាំមកប៉ុស្តិ៍នគរបាល ដើម្បីស្រង់សាវតា និងធ្វើកិច្ចសន្យាអប់រំ អញ្ជើញអាណាព្យាបាល មកធានាយកទៅលំនៅដ្ឋានរៀងៗខ្ញួនវិញ៕
មតិយោបល់