ព័ត៌មានជាតិ

រថយន្តហាយទ្បែនឌ័រពីរគ្រឿងពន្លះគ្នា របួសមនុស្ស ៥ នាក់

កំពង់ស្ពឺ:​ ​នៅវេលាម៉ោង​ ១២ និង២៥​នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែមេសា​ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត ប៉ះជាមួយនិងរថយន្ត នៅលើផ្លូវជាតិលេខ៤ KM​ ៣៧-៣៨ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង។

​រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់​ ពាក់ស្លាក​លេខ​ភ្នំពេញ 2AP-6050 អ្នកបើកបរឈ្មោះ សុផាត វាស​នា ភេទប្រុស អាយុ​ ៤០ឆ្នាំ រស់នៅភូមិទ្រា ឃុំរកាជុន​លឹង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល រួមដំណើរមនុស្ស​ ២​នាក់ ជាជនបរទេស ទី១.ឈ្មោះ ប៊ូត ស្ទេហ្វេនអាន់ដ្រ ​(​BUDD STEPHEN ANDREW) ភេទប្រុស ឆ្នាំកំណើ​​​ត​ ១៨-Dec-១៩៥៦ (ប្តី) និងម្នាក់ទៀតឈ្មោះ​ ប៊ូត ស៊ូសាន ម៉ារៀ​(BU​DD SU​SAN MARIE)ភេទស្រី ឆ្នាំកំណើត ២៩-May​-១៩៥៩ ជនជាតិ អូស្រ្តាលី មកដល់ចំណុចកើតហេតុ​បានបុកជាមួយរថយន្ត ១គ្រឿងម៉ាកហាយឡែនឌ័រដូចគ្នា ពណ៌​ស្លែ ពាក់ស្លាក​លេខភ្នំពេញ 2AN-6553 អ្នកបើកបរឈ្មោះ ហ៊ីម វិចិត្រ​ ភេទប្រុស អាយុ៣០​ ឆ្នាំ ភូមិក្រាំងអំពៅ ឃុំសំណា​ក់​ក្រម ស្រុកដងទុង ខេត្តកំពត រួមដំណើរមនុស្សម្នាក់ឈ្មោះ ស្វាយឯម ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិពេលញៀច២ ឃុំពេលញៀច ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ បណ្តាលឲ្យរងរបួសស្រាលមនុស្សចំនួន៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅពេទ្យសម្ភព​ អ៊ុសារ៉នកំពង់ស្ពឺ ចំណែករថយន្តរងការខូចខាតទាំងសងខាង។

បច្ចុប្បន្នវត្ថុតាងរថយន្តទាំង ២ គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការ​ដ្ឋាន​ នគរបាលស្រុកសំរោងទង ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់