ព័ត៌មានកីឡា

Man City របូត Champion League មកឈ្នះ Premier League វិញ

បន្ទាប់ពីជ្រុះចេញពី Champion League យ៉ាងមិននឹកស្មានដល់រួចមក ក្រុម Manchester City នឹងមិនឲ្យរបូត Premier League ឡើយ ដោយបំបាក់ក្រុមមាន់ខ្នាយមាសដល់ទឹកដី ខណ: Man Utd វិញ បែរជាចាញ់ក្នុងទឹកដីខ្លួនឯង ជាហេតុធ្វើឲ្យ Manchester City ក្លាយជាជើងឯក Premier League រដូវកាលនេ ទាំងសល់ ៥ប្រកួតក្នុងដៃទៀត។

ជាក់ស្តែងណាស់ Manchester City ពិតជាបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយមកបំបាក់ក្រុមខ្លាំង Tottenham Hotspur ដល់ Wembley ក្នុងលទ្ធផល ៣-១ ។ ៣គ្រាប់របស់ Manchester City រកបានដោយការស៊ុតរបស់កីឡាករ Gabriel Jesus នៅនាទីទី២២, ការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Ilkay Guendogen នៅនាទីទី២៥ និងគ្រាប់បាល់ទី៣ រកបានដោយ Raheem Sterling នៅនាទីទី៧២ ខណ:ក្រុម Tottenham វិញ អាចវាយបកបានវិញត្រឹម១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់​កីឡាករ Christian Eriksen នៅនាទីទី៤២។

តាមរយ:លទ្ធផលនេះដែរ បានធ្វើឲ្យ Manchester City មាន ៨៧ពិន្ទុ នាំមុខដាច់ ១៦ពិន្ទុលើក្រុម Manchester United ដែលមាន ៧១ពិន្ទុ ក្រោយពីចាញ់ West Brom ជាហេតុធ្វើឲ្យក្រុម Manchester City បានឈ្នះពានមុនរដូវកាល បើទោះបីជានៅសល់ ៥ប្រកួតទៀតក៍ដោយ។

មតិយោបល់