រតនគិរីៈ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកវើនសៃ បានចុះធ្វើការត្រួតពិនិត្យសាកសព និងកន្លែងកើតហេតុ ក្នុងករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ដោយកាំភ្លើងអាកា៤៧ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទី យប់នៅចំណុចកំពង់ទឹក ចម្ងាយ២៥ម៉ែត្រ ពីផ្ទះចម្ការជនរងគ្រោះស្ថិតនៅភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
សពជនរងគ្រោះមានឈ្មោះ ស៊ូលាង តាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ ទីលំនៅភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
ចំណែកមូលហេតុនៃការបាញ់សម្លាប់ខ្លួននេះ គឺបណ្តាលមកពីស្រវឹងស្រា។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់