ស្វាយរៀង៖ករណីអំពើឃាដកម្មផ្អើលប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រុងស្វាយរៀងកាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០១៤នោះ នៅពេលនេះសមត្ថកិច្ចបានបំបែកសំនុំរឿងហើយ។
នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០១៤ វេលាម៉ោង៨:០០នាទីព្រឹក សមត្ថកិច្ចបានចាប់មនុស្សពីរនាក់មកសាកសួរ។ ទាក់ទិនករណីខាងលើលោកវរៈសេនីយ៍ទោ គឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលខេត្ត បានប្រាប់ឲ្យដឹងថា៖ ករណីនេះជាករណីក្មេងទំនើងដេងវាយប្រហាគ្នាបណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ វង់ ពៅមន្ត្រី ( ហៅ វង់ រិទ្ធី )ភេទប្រុសអាយុ ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ចេក នោះការពិតពុំមែនជាអំពើឃាដកម្មទេគឺដួលធ្លាក់ស្រះបាក់កស្លាប់ខ្លួនឯង។
លោក គឹម ឡៃ បន្តទៀតថា៖ ដំណើររឿងកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៤ វេលាម៉ោង៩:០០យប់ មានក្រុមជនទំនើងពីរក្រុម ផឹស៊ីនៅហាងយីហោ រស្មីពេជ្រ ទំនប់តាណេងជាកន្លែងកើតហេតុ។ ក្រុមទី១មានឈ្មោះ សួន ជី ភេទប្រុសអាយុ ២៤ឆ្នាំមុខរបរជាងជុសជុលម៉ាញ៉េនៅផ្សារវាលយន្ត មានទីលំនៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង មានគ្នា៤នាក់ក្នុងនោះមានឈ្មោះ វង់ ពៅមន្ត្រី (ហៅ វង់ រិទ្ធី ) ភេទប្រុសអាយុ ១៨ឆ្នាំជាសិស្សថ្នាក់ទី១២ នៅភូមិសាលាស្រុកចាស់ និងបក្សពួក២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។
រីឯក្រុមម្ខាងទៀតឈ្មោះ ម៉ី ចំរើន ហៅដូច ភេទប្រុសអាយុ២១ឆ្នាំ ជាកម្មករ មានទីលំនៅភូមិ ព្រៃឆ្លាក់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀងមានបក្សពួក៤នាក់ដែរ៣នាក់ទៀតមិនស្គាល់អត្តសញ្ញាណកំពុងស្រាវជ្រាវរកមកសាកសួរ។ លោក គឹម ឡៃ បន្តទៀតថា ៖ ក្រោយពីផឹកស៊ីបានបន្តិចឈ្មោះ សួន ជី បានជិះម៉ូតូដឹកសង្សាទៅផ្ទះនៅឃុំ សំបួរ ស្រុក ស្វាយទាប រីឯឈ្មោះ វង់ ពៅមន្ត្រី .ហៅ រិទ្ធី. ដែលបានស្លាប់នេះនៅផឹកស៊ីជាមួយមិត្តភក្តី៣នាក់រីឯក្រុមម្ខាងទៀតឈ្មោះ ម៉ី ចំរើន ផឹកស៊ីជាមួយមិត្តភក្តី៣នាក់ដែរពេលផឹកស៊ីដល់ម៉ោងជិត៩:០០យប់ មានទម្នាស់ពាក្យសំដីគ្នាកើតជម្លោះឈ្មោះ រិទ្ធី បានទូរសព្ទហៅក្រុមឈ្មោះ សួន ជី ឲ្យមកជួយឈ្មោះ ជី បានយកបំពង់ទីបមកកាន់ស្រែកហៅក្រុមឈ្មោះ ម៉ី ចំរើន ថាអ្នកណាខ្លាំងចេញមកពេលនោះពួកម៉ី ចំរើន ចេញមកយកដំថ្មគប់ទៅលើបក្សពួកម៉ី ចំរើន បក្សពួកម៉ី ចំរើន ឈ្មោះជី បានចូលទៅដេញកាប់បក្សពួកម៉ី ចំរើន បក្សពួកម៉ី ចំរើន ឃើញបក្សពួកសួន ជី មានកាំបិតមានប្រនង់បំពង់ទីបក៏រត់គេចរីឯឈ្មោះសួន ជី បានវាយឈ្មោះម៉ី ចំរើន១បំពង់ទីបចំកដៃស្តាំម៉ី ចំរើន ក៏រត់គេចរួចរីឯឈ្មោះ វង់ ពៅមន្ត្រី ហៅ រិទ្ធី បានយកដាវសាមរ៉ៃដេញកាប់ករុមមីុ ចំរើន៣នាក់ទៀតពីត្បូងទៅជើងក្រោយហាង រស្មីពេជ្រក៏ដួលដាំក្បាលចូលក្នុងស្រះទឹកបាក់កស្លាប់ខ្លួនឯងដោយពេលកំពុងដេញកាប់មនុស្ស៣នាក់នោះស្រាប់តែឮស្រែកអូយហើយស្ងាត់ឈីងខណៈម្ចាស់ហាងស្រែកថាប៉ូលិសមកហើយពេលនោះក្រុមទាំង២បាននាំគ្នាំរត់ឡើងជិះម៉ូតូគេចខ្លនអស់ភ្លាមៗរីឯឈ្មោះជីស្មានថាឈ្មោះរិទ្ធីរត់បាត់ដែរក៏ឡើងជិះម៉ូតូឌុបសង្សាគេចខ្លួនដែរស្រាប់តែព្រឹកឡើងសមត្ថកិច្ចឃើញឈ្មោះ វង់ រិទ្ធី ស្លាប់ក្នុងស្រះទឹកទៅហើយ។
សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន២នាក់មកសាកសួរគឺទី១ឈ្មោះ សួន ជី ជាប់ចោទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសវាយទៅលើឈ្មោះមីុ ចំរើន ( មីុ ចំរើន ជាជនរងគ្រោះ) ហើយបន្តរកបក្សពួកដែលរយ់គេចខ្លួនមកសាកសួរបន្ត។នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០១៤វេលាម៉ោង៣:០០រសៀលកសាងសំណុំរឿងបញ្ចួនទៅសាលាដំបូងចាត់ការតាមច្បាប់និងបញ្ចួនភស្តុតាងដាវសាមរ៉ៃនិងបំពង់ទីពនិងម៉ូតូម៉ាក ២គ្រឿងទៅសាលាដំបូងខេត្ត៕
មតិយោបល់