ព័ត៌មានជាតិ

រថយន្តស៊ាំយ៉ុង បុកគូទរថយន្តដឹកសាំង LHR ដែលខូចឈប់លើផ្លូវ របួសមនុស្ស៦នាក់!​

កំពង់ស្ពឺៈ នៅថ្ងៃអង្គារ៍៣កើត ខែពិសាខ ឆ្នាំច សំរិទ្ធិសក័ព.ស២៥៦២ ត្រូវនិងថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៥ នៅចំណុចភូមិចម្ការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីរថយន្តបុកពីក្រោយគ្នា បណ្តាលឲ្យមនុស្ស៦នាក់របួសធ្ងន់និងស្រាល។

ករណីនេះកើតឡើង ខណៈដែលរថយន្តដឹកសាំងរបស់ក្រុមហ៊ុន LHR ពាក់ស្លាកលេខ ភ្នំពេញ 3A-5107 បានចតនៅលើផ្លូវជាតិលេខ៤ ដោយមិនដាក់សញ្ញាសម្គាល់និងតម្រុយអ្វីទាំងអស់ និងបិទភ្លើងមុខក្រោយទៀត​ ព្រោះតែរថយន្តនេះខូច ទើបបណ្តាលឲ្យរថយន្តមួយគ្រឿងទៀត ម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2R-3943 បើកបរដោយឈ្មោះ ចេង សង់ហាក់ ភេទប្រុស អាយុ២៨ឆ្នាំ និងអ្នករួមដំណើរចំនួន៩នាក់ ស្រី៤នាក់ បើកបរមកពីទិសខាងលិច បុកគូទរថយន្តដឹកសាំងនោះពីក្រោយពេញទំហឹង រហូតបណ្តាលឲ្យរថយន្តខូចខាតធ្ងន់ និងបណ្តាលឲ្យមនុស្សរបួស៦នាក់ /ធ្ងន់៣នាក់ បញ្ជូនទៅមន្ទីរភ្នំពេញ៕

មតិយោបល់