ព័ត៌មានជាតិ

រថយន្តកាមរីបាឡែន ឆ្លងចរន្តឆាបឆេះយ៉ាងសន្ធោសន្ធៅ

ព្រៃវែង: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ដោយមានរថយន្តម៉ាកកាមរីបាឡែន មួយគ្រឿងបានឆ្លងចរន្តភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលរថយន្តពន្លត់អគ្គិភ័យចុះទៅធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៨ ភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលឆាបឆេះនេះម៉ាក កាមមេរី បាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4657 បើកបរដោយឈ្មោះ សេន សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏ឆ្លងចរន្តឆាបឆេះតែម្តង៕

មតិយោបល់