ប៉ៃលិនៈ កាលពីវេលាម៉ោង១២និង៣៥នាទីយប់ រំលងអធ្រាត្រ ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូ ត្រង់ចំណុចផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិបឹងប្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីនេះបណ្តាលឲ្យមានមនុស្សរងរបួស៣នាក់ ទី១ឈ្មោះ ញ៉ា ញ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន អ្នកបើកបរ (បាក់ប្រអប់ជើង) បើកបរម៉ាក Honda Dream ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន1A-4138 ,ទី២ឈ្មោះ ចិន្តា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នករួមដំណើ បាក់ជើងខាងឆ្វេង។ និងទី៣ឈ្មោះ ដោក ចន្នី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិនន អ្នកបើកបរ បាក់ជើងខាងឆ្វេង បើកបរ ម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ1A-0891។
ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំការដោះស្រាយ៕
មតិយោបល់