Post News Media ព័ត៌មានជាតិ ​​ជិះ​ម៉ូតូ​ប...

​​ជិះ​ម៉ូតូ​បុក​បង្គោល​ចរាចរណ៍ ​រងរបួសធ្ងន់

ឧត្តរមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយខ្លួនឯង បុរសម្នាក់ជិះម៉ូតូទៅបុកបង្គោលចរាចរណ៍ បណ្តាលឲ្យរងរបួសយ៉ាងដំណំបែកមុខបែកមាត់ខ្ទេចហូរឈាមសស្រាក់ កាលពីវេលាម៉ោង១៩និង៣០យប់នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លីន ឡោះ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិនិរាជ្យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានបើកម៉ូតូទៅបុកនឹងបង្គោលចរាចរណ៍នៅជាប់និងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ1Y4535 ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មណ្ឌលសុខភាព ឃុំគោកមនហើយ។ រីឯម៉ូតូសមត្ថកិច្ចយើងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល៕

9

8

7

6