ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ស្អុយរលួយ មិនស្គាល់អត្តសញ្ញាណ !!!

បាត់ដំបង:លោក ដាំ មករា អនុសេនីយ៍ឯក អធិការរងក្រុងបាត់ដំបង បានប្រាប់ថា
នៅថ្ងៃទី០៩ មេសា ២០១៦ វេលាម៉ោង១១ និង៣០នាទី ផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានទទួលការរាយការណ៍ ពីប្រជាពលរដ្ឋ តាមប្រពន្ធ័ទូរសព្ទ័ថា មានករណីមនុស្សស្លាប់ នៅក្នុងដីចម្ការ ត្រង់ក្រុមទី១៨ ភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង។

លោកបន្តថា ក្រោយពីបានទទួលពត៌មាន កម្លាំងជំនាញផ្នែកយុត្តធម៌ ជាមួយផ្នែកពិនិត្យ វិភាគបច្ចេកទេសវិទ្យាសាស្រ្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលចម្ការសំរោង សហការជាមួយការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត បានចុះទៅធ្វើការពិនិត្យសាកសព ក្នុងចំណុចកើតហេតុខាងលើ ដោយសភាពសាកសព ហើមស្អុយរលួយ ដែលធ្វើឲ្យក្រុមការងារពិនិត្យ ពុំអាចធ្វើការសន្និដ្ឋាន លើអត្តសញ្ញាណជនដែលស្លាប់ និងមូលហេតុការស្លាប់នេះ មិនបានទេ ដោយគ្រាន់តែបញ្ជាក់បានថា សពនេះស្លៀកពាក់ខោអាវ ឈុតខូវប៊យ លីអូពណ៍ក្រហម មានខ្សែរចង្កេះ។

លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគបាលខេត្តបាត់ដំបង បានប្រាប់ថា ដោយសារសភាពសពស្អុយរលួយ ទើបខាងនគបាលជំនាញ មិនអាចធ្វើការសន្និដ្ឋាន កំណត់អត្តសញ្ញាណលើសពនេះបានទេ ហើយពេលនេះលោក កំពុងសុំគោលការណ៍ ទៅលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការខេត្ត និងសុំគោលការណ៍ ទៅព្រះរាជអាជ្ញារ ដើម្បីយកសពខាងលើទៅបូរជា ហើយក៍កំពុងផ្សពផ្សាយស្វែងរកក្រុមគ្រួសារ នៃសព ផងដែរ៕

តើមានបងប្អូនណា បាត់សមាជិកគ្រួសារដែរ ឬទេ? សូមអានរួចហើយ ជួយចែករំលែកបន្តផង…

photo_2016-04-21_21-50-03 photo_2016-04-21_21-50-06 photo_2016-04-21_21-50-09

មតិយោបល់