ព័ត៌មានជាតិ

វាយឪពុកនិងបងថ្លៃ រួចកាប់សម្លាប់ម្តាយ រត់គេចខ្លួន ចុងក្រោយខ្នោះ!

ពោធិ៍សាត់: មានករណីហិង្សាមួយបានកើតឡើង ក្រោយពីកូនវាយឪពុក និងបងថ្លៃ ហើយកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម នៅវេលាម៉ោង៦និង៤០នាទី យប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តពោធិ៍សាត់ ក្រោយជនសង្ស័យរត់គេចខ្លួនមកនៅខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ ស៊ីម ជីប ហៅមាំង។ ចំណែកឪពុកបង្កើតឈ្មោះ ទឹម ស៊ីម អាយុ៥៤ឆ្នាំ កូនប្រសា(ត្រូវជាបងថ្លៃ)ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសដៃផ្នែកខាងស្ដាំ(ស្រាល) និងម្តាយឈ្មោះ ម៉េត អុល អាយុ៥៣ឆ្នាំ៕

មតិយោបល់