Post News Media ព័ត៌មានជាតិ ចុមហួសចិត្ត! ...

ចុមហួសចិត្ត! ស្រីស្អាតជានារីបម្រើការងារខារ៉ាអូខេម្នាក់ លក់ថ្នាំញៀនត្រូវអាវុធហត្ថឃាត់ខ្លួន..

ព្រះវិហារ: ក្រោយពីបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខាងលិចរង្វង់មូលស្រអែម ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាក់ស្តែងនៅក្នុងករណីនេះ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃឹម ជ្រុយ (ហៅលីលី) ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបម្រើការខារ៉ាអូខេ រស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតបានវត្ថុតាងមាន៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ, ប្រាក់ដុល្លារចំនួន ២០ដុល្លារ, ប្រាក់រៀលចំនួន ៥០,០០០រៀល, ទូរសព្ទដៃចំនួន ២គ្រឿង, កាបូបស្ពាយ១, កាបូបដាក់លុយ១ និងដែកកេស១ ផងដែរ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕