ព័ត៌មានជាតិ

រថយន្តបាឡែន​​ បុកជាមួយម៉ូតូ MSX បណ្តាលឲ្យនារីម្នាក់រងរបួស​ហើយព្យាយាមរត់សង្ស័យអាងខ្នង អធិការ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបាឡែនពាក់ស្លាកលេខ ភ្នំពេញ​2AC-3799 និងម៉ូតូដែលបណ្តាលភាគីខាងម៉ូតូរងរបួស ស្រីម្នាក់បង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧និង៥៥នាទីថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧​ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាចធានីភ្នំពេញ។

ក្រោយពេលកើតហេតុរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តាំងពីស្តុបចំការដូង រហូតមកដល់មុខបុរីពិភពថ្មីចំការដូងទើបប្រជាពលរដ្ឋធ្វើការឃាត់បាន
បើតាមប្រភពពត័មាននៅកន្លែងកើតហេតុបានឲ្យដឹងថាប្រហែលរថយន្តបង្កអាងខ្នងលោកអធិការហើយ​ទើបបានទាក់ទងទៅតាមទូរស័ព្វ​ ទាំងលក្ខណះស្រវឹងស្រា ក្រោយមកដោយសារភាគីទាំងសងខាងមិនចង់វែងឆ្ងាយរៀងខ្លួន រថយន្តបង្កក៏ព្រមសងសំណងដល់ជនរងគ្រោះចំនួន៧០$ ដើម្បីបញ្ចប់រឿង៕

មតិយោបល់