ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកអភិបាលស្រុកថ្មី បញ្ចេញស្នារដៃ បង្រ្កាបបទល្មើស រុករាន្ទកាប់ទន្រ្ទានព្រៃឈើ និងចាប់ម៉ាស៊ីនជាច្រើនគ្រឿង

កំពង់ធំៈ សកម្មភាពការអនុវត្តច្បាប់ របស់គណៈបញ្ជាការឯកភាពស្រុកសណ្តាន់ បានចាប់ផ្តើមកំដៅសាច់ដុំ ទប់ស្កាត់ បង្រ្កាបបទល្មើសខុសច្បាប់ ក៏ដូចជាដល់ពេលវេលា ដែលអភិបាលស្រុកថ្មី បង្ហាញពីស្នាដៃក្នុងទឹកដីស្រុកសណ្តាន់ ដើម្បីឲ្យមានការជឿជាក់និងទុកចិត្តពីសំណាក់ បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសណ្តាន់ទាំងមូល។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសណ្តាន់ បានដឹកនាំកម្លាំងចម្រុះបានសហការណ៍ ជាមួយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ បង្ក្រាបការកាប់រានទន្រ្ទានព្រៃយកដីធ្វើកម្មសិទ្ធិដោយខុសច្បាប់ នៅតំបន់៥៥ ស្ថិតនៅទំរីង ជាប់ព្រំប្រទល់ស្រ្កុកសន្ទុក និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ លទ្ធផលដែលទទួលបាន សមត្ថកិច្ចបានបង្ក្រាបចាប់បានរណាយន្ត ចំនួន ៨គ្រឿង និងមនុស្សម្នាក់ឈ្មោះ ជួប ព្រលិត ជាមេខ្លោងក្នុងការកាប់រុករាន្ទដីព្រៃ យ៉ាងសកម្ម រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទីតាំងកាប់បំផ្លាញព្រៃឈើនេះ មានឡដុតធ្យូងចំនួន២៣កន្លែង និងការកាប់រានថ្មីជាង១០០ហត្ថ ។

ប្រជាពលរដ្ឋមានសេចក្តីត្រេតអរ និងស្វាគមន៍ចំពោះចំណាត់ការរបស់ លោក ឡង គីសឹង អភិបាលស្រុកថ្មី ដែលបានចាប់ផ្តើមបើកទំព័រថ្មី ក្នុងទឹកដីស្រុកសណ្តាន់ ដោយប្រកាន់គោលជំហរដ៏រ៉ឹងប៉ឹង ក្នុងការដឹកនាំ ក្រុមការងារចុះបង្រ្កាបទប់ស្កាត់ការរុករាន្ទដីព្រៃ និងការអាឈើ ដោយអាណាធិបតេយ្យ ចេញពីព្រៃឡង់ ហើយបានសំណូមពរឲ្យ លោកអភិបាលជួយទប់ស្កាត់ និងចាប់ការដឹកជញ្ជូនឈើដោយខុសច្បាប់ ដែលសង្កេតឃើញថា មានការដឹកដូចហែកឋិន ក្នុងមួយយប់មិនតិចជាង ១០ឡាននោះទេ។

ចំណែកអ្នកដឹកជញ្ជូនឈើដោយខុសច្បាប់ និងធ្វើសកម្មភាពជារៀងរាល់ថ្ងៃមានឈ្មោះចែផន ចែអឿន លោក មុន លោក ឌី លោក គា ចែពៅ ឈ្មោះទាំងនេះគឺជាឈ្មួញដឹកឈើយ៉ាងសកម្ម និងមានឈ្មួញជាច្រើនទៀតក្រោមរូបភាពដឹកជំនៀរឈើ តែបង្កប់ឈើខាងក្នុង រួមទាំងកាឡេថងដែលធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ដូចសត្វកណ្តៀរ ចេញពីព្រៃឡង់ផង៕

photo_2016-04-27_22-29-12 photo_2016-04-27_22-29-13 photo_2016-04-27_22-29-09 photo_2016-04-27_22-29-10 photo_2016-04-27_22-29-11 (2) photo_2016-04-27_22-29-11

មតិយោបល់