បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ៧ និង ១៥នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករះម៉ូតូបីគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ ៤ នាក់ នៅតាមបណ្ដោយជាតិលេខ៥៩ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។
រថយន្តម៉ាក កាម៉ារី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-7501 បើកបរពីលិចទៅកើត (អ្នកបើកបររត់គេចខ្លួនបាត់) បានបុកម៉ូតូរះអស់ចំនួនបីគ្រឿង ដែលបើកបរពីកើតទៅលិច នៅផ្នែកខាងឆ្វេងនៃរថយន្ត។
ម៉ូតូជនរងគ្រោះមានឈ្មោះ ដូចខាងក្រោម៖
– ម៉ូតូម៉ាក ឃ្លីក ពណ៌ស ខ្មៅ ស្លាកលេខ បាត់ដំបង 1U-5405 បើកបរពីកើតទៅលិច បើកបរដោយឈ្មោះ សេង វុទ្ធី ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិសាស្ដា ឃុំសាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង (រងរបួសធ្ងន់) និងរួមដំណើរពីរនាក់ឈ្មោះ ដូចខាងក្រោម៖ ទី១.ឈ្មោះ សារ៉ាយ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រស់នៅភូមិក្ដោរ ឃុំអូរស្រឡៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់) និងទី២.ឈ្មោះ សាវាម ភេទប្រុស អាយុ៣៩ឆ្នាំ ជាជនជាតិថៃ រងរបួសធ្ងន់(ដាច់ជើង)។
– ម៉ូតូ ម៉ាក Heada Dream 2010 ពណ៌ទឹកបិច (ខឿវចាស់) ស្លាកលេខ បន្ទាយមានជ័យ1C-8542 បើកបរដោយជនមិនស្គាស់ឈ្មោះ បើកបរពីកើតទៅលិច និងអ្នករួមដំណើរម្នាក់ឈ្មោះ ជឿន ភេទស្រី អាយុ២៥ ឆ្នាំរស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់)។
– ម៉ូតូម៉ាក់Heada Dream ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1G-1895 សេរី ឆ្នាំ ២០១១ បើកបរពីកើតទៅលិច និងបើកបរដោយឈ្មោះ ខឹត នូល ភេទស្រី អាយុ ៤៥ឆ្នាំរស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និងយកវត្ថុតាងរថយន្ត និងម៉ូតូ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕



មតិយោបល់