ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកបរិបូណ៌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ ១២ឆ្នាំ

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០ កម្លាំងនគរបាលស្រុកបរិបូណ៌ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ឹម បុន្នី ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពីបទរំលោភ លើក្មេងស្រីឈ្មោះ យ ស ផ ណ អាយុ១២ឆ្នាំ រស់នៅក្នុងភូមិក្រាំងខ្មែរ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយពីបានទទួលពាក្យបណ្តឹងក្នុងករណីខាងលើ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ខាងលើមកកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ស្នងការនគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី ៕

មតិយោបល់