ព័ត៌មានជាតិ

រន្ទះបាញ់ផ្ទះ៣ខ្នង របួសប្រុសស្រី៤នាក់!

កោះកុង: នៅថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៧និង២៥នាទីយប់ នៅចំណុចភូមិឈើនាង ឃុំជ្រោយស្វាយ មានគ្រោះថ្នាក់ដោយរន្ទះបាញ់ផ្ទះ៣ខ្នង បណ្តាលឲ្យរងរបួសមនុស្ស៤នាក់ ស្រី៣នាក់។
ទី១ផ្ទះឈ្មោះ អ៊ឹម ដាវុធ រងរបួសម្នាក់គឺ ឈ្មោះ អ៊ឹម ដាវុធ ភេទប្រុស អាយុ២៦ឆ្នាំ។ ទីផ្ទះឈ្មោះ ណូច នក រងរបួស២នាក់គឺឈ្មោះ នក គួយ ភេទស្រី អាយុ២២ឆ្នាំ និងឈ្មោះ នក វួយ ភេទស្រី អាយុ១៩ឆ្នាំ។ ទី៣ផ្ទះឈ្មោះ ណូច រឿន រងរបួសម្នាក់គឺ ឈ្មោះ ណួច រឿន ភេទស្រី អាយុ២៧ឆ្នាំ។

មូលហេតុ មេឃភ្លៀង ហើយមានផ្គររន្ទះ ក៏បានបាញ់ហ្រ្វីភ្លើង ក្នុងផ្ទះទាំង៣ ហើយពួកគាត់នៅ ក្រោមផ្ទះបណ្តាលឲ្យរងរបួសសន្លប់ រួចដឹងខ្លួនវិញ។

ពេលក្រោយមកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះមកកាន់គ្លីនិកឯកជន សៅ សូនី នៅភូមិស្រែអំបិល ស្រុកស្រែអំបិល ដើម្បីសម្រាកព្យាបាល៕

មតិយោបល់