សៀមរាបៈ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ភូមិខ្លាឃ្មុំ ឃុំ គោកធ្លកលើ ស្រុកជីក្រែង មានករណីក្មេងលង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ សួរ លីហុង ភេទស្រី អាយុ១ឆ្នាំ ៨ខែ។
មូលហេតុ រអិលជើងធ្លាក់ចូលទឹកអាង ក្រាលតង់កៅស៊ូ ជម្រៅ៧តឹក ទទឹង១ម៉ែត្រ បណ្តោយ៤ម៉ែត្រជាប់ក្រោយផ្ទះ ដាក់ទឹកទុកប្រើ ម្តាយរវល់មើលកូនតូច ហើយឪពុកចេញទៅរកត្រី៕
មតិយោបល់