ព័ត៌មានជាតិ

ជម្លោះពាក្យសម្ដីប្រែក្លាយជាអំពើហិង្សា ម្នាក់ដេកពេទ្យ ឯម្នាក់ទៀតដេកប៉ុស្តិ៍

ក្រចេះ: នៅវេលាម៉ោង ៤ រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា កើតឡើងនៅស្រុកចិត្របុរី ខេត្តក្រចេះ ។ ជនរងគ្រោះ ឈ្មោះ ទ.ឃ ភេទស្រី អាយុ៤៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យ ឈ្មោះ ថ ស.ធ ភេទស្រី អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ អ្នកទាំងពីររស់ភូមិឃុំ កើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅកើតហេតុឈ្មោះឃាង បានកាន់កាំបិត សម្រាប់កាប់មើមដំឡូង ទៅផ្ទះម្តាយមីង ឈ្មោះ ម៉ុង ដល់ចំណុចកើតហេតុ ក៏បានជេរបញ្ចោរអ្នកជិតខាងនៅទីនោះ ។ ពេលនោះឈ្មោះ ស.ធ បានដើរពីផ្ទះទៅមើល ត្រូវបានឈ្មោះ ទ.ឃ យកកាំបិតបម្រុងកាប់ និងជេរ ជាពាក្យអសុរោះគ្រប់បែបយ៉ាងមកលើរូបខ្លួន ។ ដោយទ្រាំ ពាក្យសម្ដីទាំងនោះ ពុំបាន ឈ្មោះស.ធ បានទាញយកចប់ជីក (ដងឈើ ផ្លែដែក)នៅក្បែរ វាយទៅលើឈ្មោះ ទ.ឃ ចំនួន០១ចបជីក ត្រូវក្បាល បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់