ព័ត៌មានជាតិ

បុរស ៣នាក់ បើកម៉ូតូវ៉ាជែង ជ្រុកទៅបុកឡានកំពុងធ្វើដំណើរបញ្ច្រាសគ្នា ស្លាប់ ២នាក់ភ្លាមៗ នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១និង៤៥នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកវ៉ាជែង ជ្រុលទៅបុករថយន្ត។

ជនរងគ្រោះឈ្មោះ សោម វិចិត្រ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅ ឃុំអង្គររាជ្រ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ជនរងគ្រោះ ២ទៀត ស្លាប់ម្នាក់ មិនស្គាល់អត្តសញ្ញាណ។

ម៉ូតូម៉ាក ហុងដាសេ១២៥ ឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រៃវែង 1R-8990។
រថយន្តម៉ាក សាំយ៉ុង (ប្រភេទរថយន្តឈ្នួល) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1947 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរស ៣នាក់ជិះម៉ូតូម៉ាកខាងលើ ពីកើតមកលិចយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តខាងលើ មកឆ្វេងដៃចូលគន្លងម្ខាងទៀត ទៅបុកឡានកំពុងតែធ្វើពីលិចមកកើតពេញទំហឹងប៉ើងខ្ទាតអូសជាង ៤៥ម៉ែត្រ ស្លាប់ ២នាក់ភ្លាមៗ និងរងរបួសធ្ងន់ម្នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់