ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីដៃឆើតម្នាក់ ពាក់ពន្ធ័ករណីឃាតកម្ម ជះទឹកអាស៊ីត!

កំពង់ចាម: លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌស្រុកព្រៃឈរ សហការជាមួយលោកវរសេនីយ៍ទោ ឆាន់ គឹមលី ជំនាញនាយកដ្ឋានព្រហ្មទណ្ឌ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ម៉ោងវេលាម៉ោង៤និង១៥នាទី ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ពិន ជា ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឃាត់បាននៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ពាក់ពន្ធ័នឹង ករណីឃាតកម្ម (ជះទឹកអាស៊ីត) កាលពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិអូរជ្រូក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់