ព័ត៌មានជាតិ

ខ្លាំងបាត់! ចប់ចូលឆ្នាំមួយថៃ្ង ​ផឹកស្រវឹង​​ប្រើកណ្ដាប់ដៃវាយប្រពន្ធ និងដុតម៉ូតូឆេះផ្អើល!..

កំពង់ស្ពឺ: នៅថ្ងៃអង្គារ៍ ទី១៧ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៤និង៤០នាទីរសៀល បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង ធ្វើការឃាត់ខ្លួនឈ្មោះធួន វ៉ាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិម៉ឺនជ័យ ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង តាមបណ្ដឹងរបស់ក្រុមគ្រួសារ។

មុនកើតហេតុ បុរសខាងលើបានផឹកស្រា ស្រវឹង រួចទាស់ពាក្យសម្តីជាមួយប្រពន្ឋឈ្មោះ យ.ទ អាយុ៣៣ឆ្នាំ ឈានដល់ការប្រើអំពើហឹង្សាវាយតប់ប្រពន្ធហើមមុខ មិនទាន់អស់កំហឹង ជនបង្កបានស្ទុះទាញម៉ូតូរបស់ខ្លួនយកមកដុតបំផ្លាញបន្ថែមទៀត ម៉ាក HONDA Dreme C125 ស៊េរីឆ្នាំ២០០៩ ពណ៌ក្រហម ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ បណ្ដាលឲ្យឆេះខូចខាតអស់ទាំងស្រុង នៅចំណុចមុខផ្ទះ ឱពុក ម្ដាយ ជនសង្ស័យខាងលើ នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕

មតិយោបល់